Archive for ខែ មករា, 2008
«ស្ហេកស្ពៀរ»អ្នកនិពន្ធល្បីជាងគេគ្រប់កាលសម័យ
វិល្លីយ៉ាម ស្ហេកស្ពៀរ(William Shakespeare) កើតពីគ្រួសារអ្នកជំនួញនៅ ស្ត្រាតហ្វ័រដ៍អាវ៉ុន
ប្រទេសអង់គ្លេស នៅឆ្នាំ១៥៦៤, ស្លាប់នៅឆ្នាំ១៦១៦។ស្ហេកស្ពៀររៀបការប្រពន្ធនៅអាយុ១៩ឆ្នាំ រួច
ចាកចេញពីគ្រួសារទៅដើរតួ(ដំបូងជាតួរាយរង) នៅក្នុងក្រុមល្ខោនឈ្មោះហ្គ្លោប(Globe)…។
បន្ទាប់មកស្ហេកស្ពៀរក៏ក្លាយទៅជាអ្នកនិពន្ធដ៏ល្បីល្បាញ ព្រមទាំងជាថៅកែរបស់ក្រុមល្ខោនហ្គ្លោប។
កេរ្តិ៍ឈ្មោះរបស់ស្ហេកស្ពៀរ មិនត្រឹមតែល្បីនៅស្រុកអង់គ្លេសសម័យនោះទេ…គឺសុះសាយមកទើស
សព្វថ្ងៃ ដែលរយៈពេល៤ទស្សវត្សបានកន្លងផុតមកហើយនេះ។
អ្នកខ្លះហ៊ាននិយាយថា… ស្ហេកស្ពៀរ ជាអ្នកនិពន្ធខាងសោកនាដកម្ម ល្បីល្បាញជាងគេ នៅក្នុង
លោក គ្រប់កាលសម័យ គឺសៀវភៅរបស់ស្ហេកស្ពៀរនេះ ដែលត្រូវបានផ្សព្វផ្សាយច្រើនជាងគេ
បំផុត បន្ទាប់ពីគម្ពីរប៊ីបរបស់យេស៊ូគ្រីស្ត… ឈ្នះរហូតសៀវភៅរបស់កាលម៉ាក របស់ឡេនីន ឬក៏
ម៉ៅសេទុងទៅទៀត ដែលជាសៀវភៅឃោសនាសម្រាប់ចែកទទេផង។
មានអ្នកនិពន្ធល្បីល្បាញធំៗ ច្រើនណាស់ដែលសរសេរអំពីតណ្ហារបើករបាញ តាមរបៀបស្ហេកស្ពៀរតួយ៉ាង
ដូចជា រ៉ាស៊ីន(Racine), មុស្សេត៍(Musset)។ល។ នរណាមួយដែលមិននិយាយពីស្ហេកស្ពៀរ ដោយ
ស្ងើចសរសើរ??? តើមានអ្នកនិពន្ធណាមួយ ដែលងាចសរសេររឿងប្លែកៗ… ទូលទូលាយបានដូចស្ហេក
ស្ពៀរ…? រហូតដល់មានអ្នកខ្លះមិនជឿថាមនុស្សតែម្នាក់ អាចសរសេរដូច្នេះបាន…រហូតដល់អ្នកទាំងនោះ
លែងជឿថា ស្ហេកស្ពៀរជាអ្នកនិពន្ធសៀវភៅរបស់ខ្លួនឯងផង… ដោយសំអាងថា មានអ្នកណាឯទៀតជា
ច្រើនជួយសរសេរ។
ក្នុងរឿងសោកនាដកម្ម គ្មាននរណាចេះជាងស្ហេកស្ពៀរទេ ខាងយកតណ្ហាដ៏ភ្លើតភ្លើនបំផុតមកលាយឡំគ្នា
ជាមួយអត្ថន័យ ដ៏ជាប់លាប់បំផុតដូច្នេះដែរ…
**សៀវភៅដ៏ល្បីល្បាញជាងគេបំផុតរបស់ស្ហេកស្ពៀរ មានឈ្មោះថា «រ៉ូមេអូនិងស៊ុលីយែត» (Romeo
and Juliette), អូថែឡូ(Othello), ម៉ាក់បេត(Macbeth), ហាមឡេត(Hamlet)។ល។
នគរធំ
2 comments ខែ មករា 21, 2008
ដើមកំណើតអប្សរា
អប្សរាគឺជាបេះដូងនៃសិល្បៈវប្បធម៌ខ្មែរ តែសម្រាប់ខ្មែរភាគច្រើន
មិនសូវជាចាប់អារម្មណ៍នឹងអ្វីដែលជារបស់ខ្លួននិងនៅជិតខ្លួនទេ
ហើយបើមានគេ(បរទេស)សួរថាតើអប្សរាមានកំណើតមកពីណា?
គេប្រហែលជាត្រូវគ្រវីក្បាលជំនួសការឆ្លើយតបហើយ។ខ្ញុំមិនដឹង
ថាមានខ្មែរប៉ុន្មាននាក់ដែលដឹងថាអប្សរាមានកំណើតមកពីណានោះ
ទេ ដូចនេះសម្រាប់អ្នកមិនដឹង សូមទទួលចាំទុកផង ព្រោះវាជាអត្ត
សញ្ញាណជាតិវប្បធម៌របស់ជាតិយើង។អប្សរាមានកំណើតពីលទ្ធផល
នៃការកូរសមុទ្រទឹកដោះ ដែលមានដំណើររឿងដូចតទៅ៖
រូបភាពបង្ហាញពីការកូរសមុទ្រទឹកដោះរវាងពួកទេវតានិងអសុរ
កាលដើមឡើយ គ្មានអ្វីទាំងអស់។មានតែមហាសមុទ្រដើមគេមួយគឺ
សមុទ្រទឹកដោះ ដែលគ្របដណ្តប់លើចក្រវាឡ។ នៅពេលនោះមាន
តែពួកទេវៈនិងពួកអសុរៈតែប៉ុណ្ណោះ ដែលធ្វើជាម្ចាស់នភាល័យ។គេឮ
តែស្នូរនៃការប្រយុទ្ធគ្នាមិនចេះចប់មិនចេះហើយរវាងក្រុមទាំងពីរ។មិន
មានក្រុមណាមួយអាចយកជ័យជំនះបានជាស្ថាពរឡើយ។ជានិច្ចកាល
នៅពេលដែលអ្នកចំបាំងខ្លះដួលទៅហើយ រមែងមានអ្នកឯទៀតហក់
ចូលទៅក្នុងសមរភូមិភ្លាម។
អប្សរាសើចចេញធ្មេញ
នៅពេលដែលឃើញថា លទ្ធផលនៃការប្រយុទ្ធនេះមិនងាយដឹងឈ្នះ
ចាញ់នោះទាំងទេវៈទាំងអសុរមានបំណងចង់បានទឹកមន្តអមតៈ
សម្រាប់ពួកខ្លួន។ ប៉ុន្តែទឹកអម្រឹតដ៏ល្បីល្បាញនេះនៅកប់ក្នុងបាត
សមុទ្រទឹកដោះឯណោះ ហើយដើម្បីយកទឹកអម្រឹតនេះបាន គេត្រូវ
តែកូរសមុទ្រនេះ។ភាគីម្ខាងៗក៏ប្រមូលយុទ្ធជនរបស់ខ្លួនមកតម្រង់ជា
មួយជួរ។ក្រុមទេវៈឈរនៅខាងស្តាំ ឯក្រុមអសុរនៅខាងឆ្វេង។ភ្នំមន្ទរ
ក៏ត្រូវបានគេភើចយកពីភ្នំព្រះសុមេរុ៍ហើយត្រូវបានគ្រុឌនាំយកមកធ្វើ
ជាឈើវឹក ចំណែកស្តេចនាគឈ្មោះវាសុកីធ្វើជាព្រ័ត្រ សម្រាប់ឲ្យគេ
ទាញ។ដើម្បីទប់កុំឲ្យភ្នំមន្ទរលិចព្រះវិស្ណុបានប្រែកាឡាជាអណ្តើកកូម៌ៈ
ដែលជាភាគមួយនៃអវតារទាំងដប់របស់ព្រះអង្គ មកទ្រភ្នំមន្ទរនេះ។
ពួកអសុរកាន់ខាងកន្ទុយនាគ ចំណែកពួកទេវៈកាន់ខាងក្បាល។ទាំង
ពីរក្រុមទាញនាគទៅវិញទៅមកធ្វើឲ្យកក្រើករញ្ជួយអស់សមុទ្រ។
ក្រោមកំលាំងកូរវឹកដ៏ខ្លាំងក្លានៃគូបដិបក្ខទាំងពីរក្រុមរលកគង្គាក៏រញ្ជួយ
បែកពពុះខ្លាំងឡើងៗ។
អប្សរាលៀនអណ្តាតព្រែក(រូបខាងឆ្វេង)
អប្សរាណូបាដែលមានសុដន់រលោងស្រិលដោយមនុស្សអង្អែល
វឹកអស់រយៈពេលមួយពាន់ឆ្នាំ ភោគទ្រពយ៉ាងច្រើនឥតគណនាបាន
ផុសឡើងពីទឹក ក្នុងនោះមានព្រះនាងលក្ម្សី(មហេសីព្រះវិស្ណុ) អៃរាវ័ត
(ដំរីក្បាលបី) ប៉ុន្តែក៏មានថ្នាំពុលម្យ៉ាងដែរ ដែលអាចបំផ្លាញចក្រវាឡ
ទាំងមូលបាន។ព្រះសិវៈក៏ទទួលថ្នាំពុលនេះមកលេបទុកនៅត្រឹមបំពង់
ក ធ្វើឲ្យបំពង់កនេះឡើងពណ៌ខៀវ។នៅទីបំផុតទឹកមន្តអមតៈក៏ផុស
ចេញមក។ដើម្បីបញ្ចៀសកុំឲ្យពួកអសុរដណ្តើមយកទឹកមន្តនេះបានព្រះ
វិស្ណុក៏កាឡាខ្លួនជានារីមួយរូបប្រកបដោយសម្ផស្សដ៏មានមន្តស្នេហ៍ដើម្បី
បង្វែរអារម្មណ៍របស់ពួកអសុរ។អាស្រ័យដោយល្បិចនេះ ពួកទេវៈក៏បាន
យកទឹកមន្តអមតៈមកចែកគ្នាសោយ។តែទោះជាយ៉ាងនេះក្តី ក៏រាហូដណ្តើម
យកបានប៉ុន្មានតំណក់នឹងគេដែរ។ជាសំណាងល្អព្រះសុរិយានិងព្រះចន្ទ្រ
បានបកអាក្រាតរឿងនេះ ទើបព្រះវិស្ណុបានកាត់ខ្លួនរបស់រាហ៊ូដាច់ពាក់
កណ្តាលទៅ។
រតនសម្បត្តិជាច្រើនទៀតនៅតែបន្តផុសឡើងពីរលកសមុទ្រ។ក្នុងចំណោម
រតនសម្បត្តិទាំងនោះ មានពួកតួអង្គដ៏ស្រស់បំព្រង ដែលបន្លឺសំឡេងច្រៀង
រងំនិងសម្តែងកាយវិការរេរាំទាក់ទាញអារម្មណ៍ពពួកទេវតាឲ្យភ្លឹកភ្លាំង។អារក្ខ
ទេវតាទាំងនេះគឺទេពអប្សរានោះឯង។ដោយពេញចិត្តនឹងសោភ័ណ ព្រមទាំង
រូបអប្សរា ដែលគេជឿថាកើតពីការកូរសមុទ្រទឹកដោះ
សិល្បៈរបស់ពួកទេពអប្សរទាំងនោះ ពួកទេវតាក៏នាំពួកនាងទៅឯស្ថាន
ត្រៃត្រិង្សអស់ទៅ។ចាប់តាំងពីពេលនោះមក ពួកទេពអប្សរតែងរាំថ្វាយ
ទេវតាបង្កឲ្យមានការសប្បាយរីករាយមិនចេះរីងស្ងួត។ប៉ុន្តែពួកនាងមិនរួញ
រា នឹងលបចេញមកលេងឯស្ថានមនុស្សលោកឡើយ។
សុប្បិយ៉ា ប្រុយ-នុត Suppya Bru-Nut
កំណត់សំគាល់ៈ
នៅប្រាសាទអង្គរវត្ត មានអប្សរាទាំងអស់ចំនួន១៦៣៥
អប្សរា។ក្នុងចំនោមនោះមានអប្សរា៣ប្រភេទដែលមាន
លក្ខណៈប្លែកនិងគួរឲ្យចាប់អារម្មណ៍គឺ៖
1. អប្សរាសើចចេញធ្មេញ(មើលរូបខាងលើ)
2. អប្សរាលៀនអណ្តាតព្រែក(មើលរូបខាងលើ)
3. អប្សរាណូបាមានសុដន់រលោង(មើលរូបខាងលើ)
12 comments ខែ មករា 6, 2008













