គំរូសៀវភៅរបស់យ.អ.ខ
ខែ ធ្នូ 29, 2007
រូបគំរូសៀវភៅៈឆ្េវងក្របមុខ,ស្តាំក្របក្រោយ
រឿងស្នេហា រឿងកំប្លែង រឿងជីវិត…
ជាមួយនឹងអ្នកនិពន្ធជាច្រើនរូប ដើម្បីអ្នកអានគ្រប់គ្នា
បើសិនជាខ្ញុំជាដើមឈើដូចជាឯង ម្ល៉េះសមខ្ញុំមិនបាច់ឃ្លាតឆ្ងាយពីឯងទេ
ហើយបើឯងគឺជាមនុស្សមានជើងដើរដូចជាខ្ញុំ ពួកយើងពិតជាអាចទៅណា
មកណាជាមួយគ្នាបានហើយ។ រស់នៅជាមនុស្សពិតជាពិបាកណាស់! មិន
អាចធ្វើអ្វីតាមតែចិត្តនឹកឃើញឡើយ។ ខ្ញុំគ្រាន់តែចង់ដេកផ្អែកឯង អានរឿង
និទានឲ្យឯងស្តាប់… ក៏វាជារឿងខុសឆ្គងដែរឬ? ខ្ញុំត្រូវតែទៅរៀនបន្តដើម្បីថ្ងៃ
អនាគត ប៉ុន្តែខ្ញុំហាក់ដូចជាកំពុងបោះបង់ចោលសុភមង្គលមួយនៅក្នុងដៃខ្ញុំ
ចោលទៅវិញ។ ឳ! បើពេលវេលាចេះតែរសាត់ទៅមុខមិនឈប់យ៉ាងនេះ …
ហើយខ្ញុំក៏មិនបានរស់នៅក្បែរឯងទៀត តើពេលវេលាដែលពួកយើងនៅជា
មួយគ្នាកាន់តែតិចទៅៗហើយមែនទេ? ខ្ញុំមិនចង់ប្រលងប្រណាំងនឹងពេល
វេលាទេ ខ្ញុំគ្រាន់តែចង់ឲ្យពេលវេលាអាណិតកុំដើរលឿនពេក នៅពេលដែល
ខ្ញុំនៅជាមួយមិត្តសម្លាញ់របស់ខ្ញុំ។
Entry Filed under: ដំណឹងផ្សេងៗ, សៀវភៅផ្សេងៗ. .
6 Comments Add your own
Leave a Comment
Some HTML allowed:
<a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <pre> <del datetime=""> <em> <i> <q cite=""> <strike> <strong>
Trackback this post | Subscribe to the comments via RSS Feed









1.
បឿន | ខែ មករា 4, 2008 at 11:42 ព្រឹក
មានន័យល្អគ្រាន់បើ!
2.
Rachna_Rainna | ខែ មករា 12, 2008 at 10:47 ព្រឹក
គ្រាន់បើ? លុបគ្រាន់បើចេញមិនបានឬយ៉ាងម៉េច? ជឿទេថា រ៉េនណាជាក្មេងម្នាក់នោះ?
3.
អាចម៍ផ្ក&hellip | ខែ មករា 14, 2008 at 5:06 ព្រឹក
ជឿមិនជឿទាល់តែចាំមើលទៀតហើយ!
បានន័យថារ៉េនណាក៏ផ្តល់មនោសញ្ចេតនាខ្លាំងទៅលើមិត្តភ័ក្តិ
និងធម្មជាតិដែរ?
តែហេតុអីរ៉េនណាមិនជឿថាលើលោកនេះមានមិត្តល្អ?
4.
Rachna_Rainna | ខែ មករា 15, 2008 at 5:32 ព្រឹក
ផ្ដល់គឺបានផ្ដល់! តែគេមិនផ្ដល់អារម្មណ៍នោះមកយើងវិញទេ! បងដឹងទេថា រ៉េនណាគឺដូចខេមរិន្ទអញ្ចឹង, ខ្វល់ពីគេតែគេមិនខ្វល់ពិយើងឡើយ។
និយាយពីធម្មជាតិវិញ, រ៉េនណាស្រឡាញ់ខ្លាំងណាស់, មេឃ ជាពិសេសពេលថ្ងៃ, ទឹក ជាពិសេសទឹកភ្លៀង, ដើមឈើ, ធម្មជាតិ, ខ្យល់, សត្វ, អ្វីគ្រប់យ៉ាង… រ៉េនណាចូលចិត្តសម្លឹងមេឃពេលថ្ងៃ អង្គុយហាលខ្យល់ពេលយប់ អង្គុយមើលទឹកភ្លៀង អង្គុយសម្លឹងដើមឈើ…
5.
អាចម៍ផ្ក&hellip | ខែ មករា 15, 2008 at 6:41 ព្រឹក
អ្វីដេលរ៉េនណារៀបរាប់ខាងលើនេះគឺដូចបងទាំងអស់ ធម្មជាតិ
ហាក់ដូចជាជីវិតរបស់បង ពេលទុក្ខសោក ឯកោឬសប្បាយ បងតែងចែករំលែកជាមួយនឹងធម្មជាតិជានិច្ច។ពេលភ្លៀងធ្លាក់ ពេលមេឃ
ស្រទុំ ពេលថ្ងៃរះនិងលិច ពេលខ្យល់បក់ សម្លេងផ្គរលាន់ ពេល
ពពករសាត់ ពេលមេឃស្រកានាគ…អ្វីៗទាំងអស់នេះសុទ្ធសឹង
ជាទីគយគន់និងជាទីចែករំលែកមនោសញ្ចេតនារបស់បង…
6.
Sreyphea | ខែ មេសា 2, 2008 at 6:21 ល្ងាច
ភាសូមមិនបញ្ចេញមតិអ្វីចំពោះការសរសេររបស់ផ្កាយទេ។
សូមទោស។