Archive for ខែ ធ្នូ, 2007

គំរូសៀវភៅរបស់យ.អ.ខ

kk1.pngk21.png

រូបគំរូសៀវភៅៈឆ្េវងក្របមុខ,ស្តាំក្របក្រោយ

រឿងស្នេហា   រឿងកំប្លែង   រឿងជីវិត…

ជាមួយនឹងអ្នកនិពន្ធជាច្រើនរូប   ដើម្បីអ្នកអានគ្រប់គ្នា

បើសិនជាខ្ញុំជាដើមឈើដូចជាឯង   ម្ល៉េះសមខ្ញុំមិនបាច់ឃ្លាតឆ្ងាយពីឯងទេ

ហើយបើឯងគឺជាមនុស្សមានជើងដើរដូចជាខ្ញុំ   ពួកយើងពិតជាអាចទៅណា

មកណាជាមួយគ្នាបានហើយ។ រស់នៅជាមនុស្សពិតជាពិបាកណាស់!   មិន

អាចធ្វើអ្វីតាមតែចិត្តនឹកឃើញឡើយ។ ខ្ញុំគ្រាន់តែចង់ដេកផ្អែកឯង  អានរឿង

និទានឲ្យឯងស្តាប់… ក៏វាជារឿងខុសឆ្គងដែរឬ?   ខ្ញុំត្រូវតែទៅរៀនបន្តដើម្បីថ្ងៃ

អនាគត   ប៉ុន្តែខ្ញុំហាក់ដូចជាកំពុងបោះបង់ចោលសុភមង្គលមួយនៅក្នុងដៃខ្ញុំ

ចោលទៅវិញ។ ឳ! បើពេលវេលាចេះតែរសាត់ទៅមុខមិនឈប់យ៉ាងនេះ …

ហើយខ្ញុំក៏មិនបានរស់នៅក្បែរឯងទៀត   តើពេលវេលាដែលពួកយើងនៅជា

មួយគ្នាកាន់តែតិចទៅៗហើយមែនទេ?   ខ្ញុំមិនចង់ប្រលងប្រណាំងនឹងពេល

វេលាទេ   ខ្ញុំគ្រាន់តែចង់ឲ្យពេលវេលាអាណិតកុំដើរលឿនពេក  នៅពេលដែល

ខ្ញុំនៅជាមួយមិត្តសម្លាញ់របស់ខ្ញុំ។ 

6 comments ខែ ធ្នូ 29, 2007

១០ធ្នូរំឮករឿងខេមរិន្ទណារ៉ា

មិត្តភាពអាចនឹងមិនសំខាន់សម្រាប់អ្នកដទៃ តែមិត្តភាពមានន័យនិងខ្លឹមសារ

ធំធេងណាស់សម្រាប់ខេមរិន្ទ និងណារ៉ា។មិនថាកំឡាំងកាយចិត្ត មិនថាជីវិត ឬអ្វីៗ

ផ្សេងទៀតដែលខ្លួនមាននោះទេ ទាំងខេមរិន្ទទាំងណារ៉ាអាចបូជាជូនមិត្តបានទាំង

អស់។

ណារ៉ាពីមុនមិនមែនជាមុស្សដែលឲ្យតម្លៃទៅលើមិត្តភក្តិដូចឥឡូវនេះទេ តែ

ដោយសារពលិកម្មរបស់ខេមរិន្ទ ទើបគេមានការផ្លាស់ប្រែយ៉ាងនេះ។ ជាមួយនឹង

ពលិកម្មដ៏ធំធេងនេះ ខេមរិន្ទក៏បាត់រូបរាងពីភពផែនដី ដោយបន្សល់ទុកនូវវិប្បដិ

សារី ដ៏សែនសោកសៅមិនអាចនឹងបំភ្លេចបាន។

ថ្ងៃ១០គឺជាថ្ងៃខួបមិត្តភាពរបស់ខេមរិន្ទណារ៉ា ថ្ងៃ១០ធ្នូគឺជាថ្ងៃសោកវិប្ប

យោគ របស់ខេមរិន្ទ ហើយថ្ងៃ១០ធ្នូក៏ជាថ្ងៃដែលខេមរិន្ទត្រូវឈ្លាតចាកពីណារ៉ា

ដោយគ្មានថ្ងៃត្រលប់ដែរ…

ថ្ងៃ១០ធ្នូឆ្នាំនេះ ណារ៉ាបានសរសេរលិខិតមួយច្បាប់ដោយតំណក់ទឹកភ្នែក

ផ្ញើទៅខេមរិន្ទ ដែលគេមិនអាចនឹងដឹងថា ខេមរិន្ទអាចទទួលបានឬយ៉ាងណា?…

សំបុត្រខ្មៅមួយច្បាប់នេះ…

1 comment ខែ ធ្នូ 8, 2007

សន្តានពិតរបស់ខ្មែរ

open.png

តើមានអ្នកណាធ្លាប់អានសៀវភៅ«បើកមេឃបំភ្លឺលោក»(ប៉ើតហ្វាសងលោក)

របស់ថៃដែរឬទេ?

ក្នុងសៀវភៅច្បាប់ទី១៩មានអត្ថបទចំនួនបីដែលនិយាយអំពីខ្មែរ។ ក្នុងនោះ

មានអត្ថបទពីរដែលប្រើចំណងជើងយ៉ាងគ្រោតគ្រាតបំផុតសម្រាប់យើងជា

ខ្មែរ គឺវាសរសេរដាក់ថា«សន្តានពិតរបស់ខ្មែរ»… ឃើញចំណងជើងមិនពិរោះ

ស្តាប់យ៉ាងនេះទៅហើយ បើបានអានខ្លឹមសារទាំងមូលទៀត រឹតតែ…..

សូមរង់ចាំអាននៅពេលក្រោយ!!!…

8 comments ខែ ធ្នូ 5, 2007


កម្ពុជា-CAMBODIA

i-love-khmer

If you can't read this blog, please download and install Khmer Unicode Fonts.Click below.

ភ្ញៀវកំពុងទស្សនា

hit counter

ចំនួនភ្ញៀវចូលទស្សនា

វិចារថ្មីៗ

BJJ Bokator Vs. Muay Thai Bor…
Buddha Bokator Vs. Muay Thai Bor…
http://bokator.wetpa… Bokator Vs. Muay Thai Bor…
វិញ្ញាណ​ក្រហម​នៅ​សៀម… Cambodian Government Says No t…
ការពិតថ្ងៃនេះ ១០ធ្នូរំឮករឿងខេមរិន្ទណារ៉ា

ប្រកាសថ្មីៗ

ប្រកាសនានាដែលលើគេ

ឯកសារមុនៗ

ការចុចច្រើនបំផុត

a

ប្លក់ដទៃទៀត

វ៉ិបសាយដទៃ

Blogroll

រូបភាពប្រចាំថ្ងៃ

My farewell

Atlantic Express (explored)

Bee killer - Tueur d'abeille

More Photos

ភ្ញៀវចូលទស្សនាមកពី

Spam Blocked