អំណោយសៀវភៅពីប្រទេសខ្មែរ

ខែ វិច្ឆិកា 3, 2007

  b11.pngb31.png

កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០០៧កន្លងទៅនេះ   សៀវភៅចំនួន៩០ក្បាល
និងវីស៊ីឌីចំនួន២៥បន្ទះ   ត្រូវបានប្រគល់ជូនបណា្ណល័យម.សឡាវរួចរាល់ហើយ
បន្ទាប់ពីបានទទួលពី សប្បុរសជន  អ្នកនិពន្ធ  សាស្រ្តាចារ្យ  និស្សិត  និងអង្គការ
សមាគមនានាពីប្រទេសខ្មែររួចមក។

សៀវភៅទាំងនោះភាគច្រើនជាសៀវភៅប្រលោមលោក  ឯភាគតិចជាសៀវ
-ភៅប្រវត្តិសាស្រ្ត និងអក្សរសាស្រ្តខ្មែរ។ មូលហេតុចំបងដែលនាំឲ្យមានការផ្តល់
អំណោយជាសៀវភៅបែបនេះ   ដោយហេតុយើងសង្កេតឃើញថា   ភាសាអក្សរ
សាស្រ្តខ្មែរយើង ហាក់ដូចជាអន់ថយជាពន់ពេកណាស់    បើទោះជាប្រៀបធៀប
ជាមួយភាសាប្រទេសជិតខាងក្តី (ថៃ,វៀតណាម)។ ក្នុងបណ្ណាល័យនៃសាកលវិទ្យា
ល័យដ៏ធំមួយរបស់ប្រទេសឡាវ   សៀវភៅជាភាសាខ្មែរមានត្រឹមតែមួយក្បាលគត់
ទន្ទឹមនឹងសៀវភៅភាសាយួន  មានដល់ទៅ២ទូពេញ ។ ជាការពិតមិនមែនមានតែ
ប្រទេសនេះមួយទេ   ដែលមានសៀវភៅភាសាខ្មែរតិចតួចស្តួចស្តើងនោះ    សូម្បី
ប្រទេសដទៃទៀតក៏មានសភាពដូចនេះដែរ  បើទោះជាមានពលរដ្ឋខ្មែរ និស្សិតខ្មែរ
និងមន្ត្រីស្ថានទូតខ្មែរប្រចាំនៅទីនោះក្តី។

b51.pngnew-picture-1.png

បើយើងក្រឡេកមើលពលរដ្ឋថៃ  និស្សិតថៃ  និងមន្ត្រីស្ថានទូតគេវិញ   គឺគេមានមន
សិការចំពោះភាសាអក្សរសាស្រ្តគេណាស់   គេទៅដល់ទីណាគេដាក់ទៅតាម,តិចក្តី
ច្រើនក្តី   គេធ្វើជាអំណោយទៅដល់ប្រទេសដែលគេបានទៅដល់ជានិច្ច    ហេតុនេះ
ហើយទើបភាសាគេរីកចំរើន   ហើយមានគេស្គាល់ច្រើន។ ពលរដ្ឋខ្មែរគ្រប់រូប គួរតែ
ពិចារណាឲ្យបានមែនទែនចំពោះបញ្ហានេះ   ពិសេសនិស្សិតខ្មែរដែលបានទៅរៀន
នៅបរទេស  មិនគួរខ្លាចធ្ងន់ទេបើ់ត្រឹមសៀវភៅ២,៣ក្បាលនោះ ។

ឆ្លៀតក្នុងឳកាសនេះដែរ   ខ្ញុំក៏សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ
សប្បុរសជនទាំងអស់ដែលបានឧបត្ថម្ភទាំងសៀវភៅ ទាំងវីស៊ីឌីដល់បណ្ណាល័យម.ស
ឡាវដូចមានរាយនាមខាងក្រោមនេះ៖
១. អ្នកគ្រូ សំរិត​  សុទ្ធា   សាស្រ្តាចារ្យអក្សរសាស្ត្រខ្មែរនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ
២. អ្នកគ្រូ ប៉ាល់  វណ្ណារីរក្ស   អ្នកនិពន្ធខ្មែរ
៣. លោក ខូ  តារារឹទ្ធ   ប្រធានសមាគមអក្សរសិល្ប៍នូហាច
៤. លោក យិន ​ លួត   អ្នកនិពន្ធខ្មែរ
៥. អ្នកស្រី កែវ   ច័ន្ទបូរណ៍    អ្នកនិពន្ធខ្មែរ
រួមនឹងសប្បុរសជនដទៃទៀតដែលមិនបានរៀបរាប់ឈ្មោះ។

Entry Filed under: ដំណឹងផ្សេងៗ, ដំណឹងពីសបប.ឡាវ. .

5 Comments Add your own

  • 1. អំណោយសៀវ&hellip  |  ខែ វិច្ឆិកា 3, 2007 at 8:27 ព្រឹក

    [...] អំណោយសៀវភៅពីប្រទេសខ្មែរ វិច្ឆិការ 3, 2007 Posted by អាចម៍ផ្កាយ in ដំណឹងផ្សេងៗ, ដំណឹងពីសបប.ឡាវ. trackback កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០០៧កន្លងទៅនេះ សៀវភៅចំនួន៩០ក្បាល និងវីស៊ីឌីចំនួន២៥បន្ទះ ត្រូវបានប្រគល់ជូនបណា្ណល័យម.សឡាវរួចរាល់ហើយ បន្ទាប់ពីបានទទួលពី សប្បុរសជន អ្នកនិពន្ធ សាស្រ្តាចារ្យ និស្សិត និងអង្គការ សមាគមនានាពីប្រទេសខ្មែររួចមក។…អានបន្ថែម [...]

  • 2. សុភ័ក្ត្&hellip  |  ខែ វិច្ឆិកា 3, 2007 at 1:11 ល្ងាច

    ចុះ​គេ​រៃ​ពី​អង្កាល​ខ្ញុំ​អត់ដឹងផង បើ​ដឹង​ម្ល៉េះ​ផ្ញើ​បាន​ទៅ​ខ្លះដែរ

  • 3. អាចម៍ផ្ក&hellip  |  ខែ វិច្ឆិកា 9, 2007 at 9:21 ព្រឹក

    អរគុណដែលមានសន្តានចិត្ត!
    កុំភ័យ ត្រៀមទុកទៅ ថ្ងៃណាមួយខ្ញុំនឹងឲ្យគេទៅយក!!!

  • 4. សុភ័ក្ត្&hellip  |  ខែ វិច្ឆិកា 12, 2007 at 10:03 ព្រឹក

    ខ្ញុំ​ប្រហែល​ជា​ទៅ​លាវ​ខែ​ក្រោយ!

  • 5. អាចម៍ផ្ក&hellip  |  ខែ ធ្នូ 5, 2007 at 2:29 ព្រឹក

    មកដល់លាវពេលណា កុំភ្លេចប្រាប់ខ្ញុំណា!

Leave a Comment

Required

Required, hidden

Some HTML allowed:
<a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <pre> <del datetime=""> <em> <i> <q cite=""> <strike> <strong>

Trackback this post  |  Subscribe to the comments via RSS Feed


កម្ពុជា-CAMBODIA

i-love-khmer

If you can't read this blog, please download and install Khmer Unicode Fonts.Click below.

ភ្ញៀវកំពុងទស្សនា

hit counter

ចំនួនភ្ញៀវចូលទស្សនា

វិចារថ្មីៗ

Buddha Bokator Vs. Muay Thai Bor…
http://bokator.wetpa… Bokator Vs. Muay Thai Bor…
វិញ្ញាណ​ក្រហម​នៅ​សៀម… Cambodian Government Says No t…
ការពិតថ្ងៃនេះ ១០ធ្នូរំឮករឿងខេមរិន្ទណារ៉ា
SAYON ដើមកំណើតអប្សរា

ប្រកាសថ្មីៗ

ប្រកាសនានាដែលលើគេ

ឯកសារមុនៗ

ការចុចច្រើនបំផុត

a

ប្លក់ដទៃទៀត

វ៉ិបសាយដទៃ

Blogroll

រូបភាពប្រចាំថ្ងៃ

The Lower Falls - Yosemite Falls, Yosemite National Park, California

264/CDSPY2 - {a Bert in the hand is worth two on the (sesame) street}

Blue Moon, The Sea and Vesuvius

More Photos

ភ្ញៀវចូលទស្សនាមកពី

Spam Blocked